ធ្លាប់ដឹងពីផលប្រយោជន៏របស់ ជីនាងវងទេ?
ពេលខ្លះយើងមិនបានដឹងថាគ្រប់យ៉ាងដែលនៅជុំវិញខ្លួនយើងរសុទ្ធតែគ្មានប្រយោជន៏នោះទេប៉ុន្តែជាក់ស្តែងដូចជាប្រភេទនៃរុក្ខជាតិមួយចំនួនមិនថាជាស្មៅរឺក៏ជាដើមឈើធំៗនោះទេ។ដូជាជីនាងវងនេះជាដើមវាមិនត្រឹមតែជួយឲសម្លរយើងមានក្លិនក្រអូបប្រហើរឈ្ងុយនោះទេគឺថែមទាំងជាប្រភេទឪសថដែលអាចព្យាបាលជម្ងឺរ៉ាំរ៉ៃបានទៀតផង។ ជីនាងវងៈគឺជារុក្ខជាតិប្រភេទស្មៅដែលមានក្លិនឈ្ងុយប្រើសម្រាប់ជំនួយក្លិនដល់សម្លរ។ដើមដុះត្រង់កំពស់ពី៣០-៥០សមបែកមែកច្រើនហើយដើមនឹងមែកមានចង្អូរស្លឹកទោលទល់ទងរាងដូចផ្លែលំពែងស្រួចទាំងចុងទាំងគល់។ផ្កាពណ៏សនិងស្វាយផ្លែជាបួនៗពេលទុំមានគ្រាប់មួយ។គ្រាប់មានជាតិអន្ធិលដាក់ត្រាំទឹកសម្រាប់លាយស្ករហូប។ សម្រាប់ការព្យាបាលគ្រាប់ៈប្រើទៅលើការហើមរលាករ៉ាំរ៉ៃ,រាគរ៉ាំរ៉ៃ,មួល,ប្រមេះទឹកបាយ,រលាកតំរងនោម,រលាកប្លោកនោមនិងឬសដូងបាតខាងក្នុងហើយបំបាត់ការឈឺចាប់ពេលឆ្លងទន្លេនិងបង្កើនកម្លាំងផ្លូវភេទ។ដើមជីនាងវងស្ងោររំងាស់យកទឹកបន្តក់ចូលច្រមុះដាក់ភ្នែកហើយឆុងទឹកក្តៅសម្រាប់ប្រើជាឪសថប្រឆាំងប៉ារាស៊ីត,សម្លាប់មេរោគ,ប្រឆាំងមេរោគ,និងប្រឆាំងរាល់ការរលាករោលរាល់។ប្រភពពត៌មានពីមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបុរាណ៕




Comments
Post a Comment