សណ្តែកដី អាចព្យាបាលជម្ងឺយ៉ាងច្រើន មិនគួរឲជឿ....តោះៗជួយសែរចែកគ្នាឲបានដឹងផង

មិនដែលបានដឹងសោះថាសណ្តែកដីមិនត្រឹមតែជារុក្ខជាតិសម្រាប់បរិភោគធ្វើជាគ្រឿងផ្សំសម្រាប់មុខម្ហូបផ្សេងៗនោះទេប៉ុន្តែថែមទាំងជាឪសថដែលមានមុខងារសំខាន់ចំពោះរាង្គកាយយើងផងដែរ។
សណ្តែកដីគឺជារុក្ខជាតិប្រភេទស្មៅរស់បានរយៈពេលមួយឆ្នាំមានកំពស់ពី៣០-៧០សមដើមរឺមែកមានរាងជ្រុងមានរោមវែងពណ៌លឿង។ស្លឹកដុះទល់ទងគ្នារាងមូលទ្រវែងប្រវែងពី២-៥សម,នឹងទទឹងពី១-៣សម។ចំនែកផ្កាមានពណ៌លឿងទងតូចដុះនៅប្រគាបស្លឹកនៃគល់របស់ដើម។ផ្លែរឺមើមមានចំនួនពី១-៥កប់នៅក្នុងដី។ក្នុងផ្លែរឺមមើមនោះមានគ្រាប់ពី១-៣គ្រាប់ក្នុងមួយផ្លែ។ចំពោះលក្ខណះនៃការដាំដុះគឺគេដាំជាដំណាំកសិកម្មរឺជាចំការ។
ចំពោះផ្នែកប្រើប្រាស់គឺគ្រាប់,នឹងស្លឹក។គ្រាប់ៈជាថ្នាំផ្សើមសួតអាព្យាបាលក្អកស្ងួត,ក្អកមាន់,ជំនួយក្រពះ,ជំនួយឈាមក្រហម,ស្ត្រីខ្វះទឹកដោះឲកូនបៅ(ដោយយកស្ងោរលាយេជាមួយជើងជ្រូក)។ស្លឹកៈព្យាបាលជម្ងឺលើសឈាម,សំរាន្តមិនលក់។កំរិតនៃការប្រើប្រាស់ៈសម្រាប់ចាប់ពី៣០-៩០ក្រាមក្នុងមួយថ្ងៃ,ស្លឹកពី៣០-៥០ក្រាមក្នុងមួយថ្ងៃដែរដោយដាំទឹកហូប។ប្រភពពត៌មានពីមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបុរាណ៕




Comments

Popular posts from this blog

ធ្លាប់ដឹងពីផលប្រយោជន៏របស់ ជីនាងវងទេ?