Posts

Showing posts from March, 2018

បងពាក់មុី ទើបចេញក្តៅៗ

Image
មើលកំសាន្តអារម្មណ៏លេងពេលអផ្សុក

នេះជាគុណសម្បត្តិរបស់ ផ្លែទៀបណា ...ជួយស៊ែរចែកគ្នាឲបានដឹងផង

Image
មានរុក្ខជាតិច្រើនណាស់ដែលយើងធ្លាប់បានស្គាល់ប៉ុន្តែមានប្រភេទនៃរុក្ខជាតិខ្លះយើងមិនដែលបានដឹងពីផលប្រយោជន៏ដ៏សំខាន់របស់វាអស់បានទេ។ជាក់ស្តែងដូចជាដើម ទៀបនេះជាដើម។ ទៀបជាព្រឹក្សាតូចមួយតែងរោយស្លឹកអស់នៅរដូវប្រាំងមានសំបកស្តើងពណ៌ប្រផេះ។ស្លឹកដុះឆ្លាស់ទងរាងទ្រវែងទាលសងខាងរឺរាងដូចជាលំពែងស្រួចរឺទាលចុង។ផ្កាទោលរឺជាគូរពណ៌បៃតងភាវ។ផ្លែរាងដូចស៊ុតពណ៌ទឹកដោះគោខាប់ពេលទុំសាច់ផ្លែពណ៌សមានជាតិទឹកច្រើនសម្រាប់បរិភោគ។គ្រាប់មានច្រើនរាងទ្រវែងរឺរាងពងក្រពើសំបករឹងរឺទន់ពេលទុំមានរាងគន្លាក់ៗរឺក្រឡាៗពណ៌ក្រម៉ៅ។ដែលមានដាំតាមផ្ទះនៅក្នុងភូមិសម្រាប់ហូបផ្លែ។ សម្រាប់ផ្នែកប្រើប្រាស់គឺផ្លែនឹងស្លឹក។ចំពោះការប្រើប្រាស់,ស្លឹកស្រស់ៈបុកសម្រាប់បិទលើដំបៅរឺរលាកសន្លាក់នឹងកក់សក់បំបាត់អង្គែរ។ផ្លែខ្ចីស្ងួតៈដុសលាយទឹកឲរាងទន់ប៉ិៗសម្រាប់បិទសម្រកហើម។ផ្លែទុំៈជាថ្នាំប៉ូវកំលាំងពិសេសនឹងជំនួយទឹកកាម។ប្រភពពត៌មានពីមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបុរាណ។

មើលកំសាន្ត លេងជាមួយ Bernard

Image
Bernard Lovely                

ឪសថដែល ផ្សំឡើងពីផ្លែខ្វិត...ជួស៊ែរចែកគ្នាឲបានដឹងផង

Image
មានដែលបានដឹងពីផលប្រយោជន៏របស់ខ្វិតដែរទេដែលក្រៅតែអំពីជារុក្ខជាតិដែលអាចឲយើងហូបផ្លែបានថែមទាំងជាប្រភេទឪសថម្យ៉ាងដែលអាចជួយព្យាបាលជម្ងឺមួយចំនួនបានថែមទៀតផង។ ខ្វិតជារុក្ខជាតិដែលមានកំពស់មធ្យមពី៤-១៥មមានស្លឹកតែងរោយជារាងរាល់ឆ្នាំហើយជាដើមឈើរឹងមាំមានបន្លាចេញតាមប្រគាបស្លឹក។ស្លឹកពណ៌បៃតងចាស់ដុះឆ្លាស់ទងខាងចុងទោល។មានផ្កាពណ៌លឿងភាវចេញជាចង្កោមៗ។ផ្លែមានសំបករឹងរាងមូលក្លុំពេលទុំមានក្លិនក្រអូបឈ្ងុយហើយបរិភោគបាន។ចំពោះការដាំដុះអាចថាបានជប្រភេទរុក្ខជាតិកម្រពីព្រោះគឺត្រូវចំណាយពេលយូរក្នុងការដាំដុះអាចចន្លោះពេលពី១០-១៥ឆ្នាំរឺអាចលើសនេះក៏មានទំរាំនឹងវាចេញជាផ្លែផ្កា។ ចំនែកផ្នែកប្រើប្រាស់គឺ៖ផ្លែៈប្រើជាថ្នាំលើកកម្លាំងហើយវាមានប្រសិទ្ធិភាពប្រឆាំងនឹងជម្ងឺដែលកើតក្នុងមាត់ដូចជាចេញទឹកមាត់ច្រើន,បំបាត់ដំបៅមាត់,ឈាមអញ្ចាញធ្មេញនឹងក្លិនមាត់ស្អុយ។បន្លាៈបុកឆុងទឹកក្តៅប្រើជាថ្នាំឃាត់ឈាម។សំបកនឹងដើមៈចិញ្ច្រាំលាយសំបករាំងជាថ្នាំប្រឆាំងពិសសត្វល្អិតទិចនិងពស់ចិក។ស្លឹកៈមានលក្ខណះបញ្ចុះលាមកនឹងប្រឆាំងរោគផ្សិត។ផ្លែៈហាលឲស្ងួតឆុងទឹកផឹកប្រើជាថ្នាំក្រពះមិនរំលាយអាហារ,រាគ,ឬសដូងបាតនឹងរលាក់ថ្លើម។សារធាតុគីមីដែលមានៈប្រេងក្រអូបtannins,citric,malic,oxalicនិងtanni...

ធ្លាប់ដឹងពីផលប្រយោជន៏របស់ ជីនាងវងទេ?

Image
ពេលខ្លះយើងមិនបានដឹងថាគ្រប់យ៉ាងដែលនៅជុំវិញខ្លួនយើងរសុទ្ធតែគ្មានប្រយោជន៏នោះទេប៉ុន្តែជាក់ស្តែងដូចជាប្រភេទនៃរុក្ខជាតិមួយចំនួនមិនថាជាស្មៅរឺក៏ជាដើមឈើធំៗនោះទេ។ដូជាជីនាងវងនេះជាដើមវាមិនត្រឹមតែជួយឲសម្លរយើងមានក្លិនក្រអូបប្រហើរឈ្ងុយនោះទេគឺថែមទាំងជាប្រភេទឪសថដែលអាចព្យាបាលជម្ងឺរ៉ាំរ៉ៃបានទៀតផង។ ជីនាងវងៈគឺជារុក្ខជាតិប្រភេទស្មៅដែលមានក្លិនឈ្ងុយប្រើសម្រាប់ជំនួយក្លិនដល់សម្លរ។ដើមដុះត្រង់កំពស់ពី៣០‍‌‌‌-៥០សមបែកមែកច្រើនហើយដើមនឹងមែកមានចង្អូរស្លឹកទោលទល់ទងរាងដូចផ្លែលំពែងស្រួចទាំងចុងទាំងគល់។ផ្កាពណ៏សនិងស្វាយផ្លែជាបួនៗពេលទុំមានគ្រាប់មួយ។គ្រាប់មានជាតិអន្ធិលដាក់ត្រាំទឹកសម្រាប់លាយស្ករហូប។ សម្រាប់ការព្យាបាលគ្រាប់ៈប្រើទៅលើការហើមរលាករ៉ាំរ៉ៃ,រាគរ៉ាំរ៉ៃ,មួល,ប្រមេះទឹកបាយ,រលាកតំរងនោម​​,រលាកប្លោកនោមនិងឬសដូងបាតខាងក្នុងហើយបំបាត់ការឈឺចាប់ពេលឆ្លងទន្លេនិងបង្កើនកម្លាំងផ្លូវភេទ។ដើមជីនាងវងស្ងោររំងាស់យកទឹកបន្តក់ចូលច្រមុះដាក់ភ្នែកហើយឆុងទឹកក្តៅសម្រាប់ប្រើជាឪសថប្រឆាំងប៉ារាស៊ីត,សម្លាប់មេរោគ,ប្រឆាំងមេរោគ,និងប្រឆាំងរាល់ការរលាករោលរាល់។ប្រភពពត៌មានពីមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបុរាណ៕